Skip to content

ថ្ងៃសីលរៀបចិត្ត សង្ខិត្តពុទ្ធប្រវត្តិ

ខែ​កុម្ភៈ 13, 2015
មានឈូកស ចន្ធូ ម្លិះចំប៉ី
ថ្នាំបារី ចេកទុំ និងម្លូស្លា
មានទាំងទឹក ដូងខ្ចី ក្បែរថូផ្កា
ជួយយាយតា ចាក់ភ្លេង ពិណពាទ្យថ្វាយ។
មើលផ្សែងធូប រេរាំ រសាត់ទៅ
ហាក់ចង់នៅ ថ្លាថ្លែង សម្តែងកាយ
ផ្តល់ជាពរ ជ័យជោគ សុខសប្បាយ
ផ្តល់ប្រាក់ចាយ ហៀរហូរ តាមចំណង់ ។

រាត្រីនេះ ថ្ងៃសីល ទូលបង្គំ
ត្រួសលំៗ ប្រវត្តិ ព្រះពុទ្ធអង្គ
បើមានខុស ឆ្គាំឆ្គង ជួយតម្រង់
មានក្ងិងក្ងង់ សូមកែ សព្ទវាចា។

សាស្តាព្រះ សិទ្ធត្ថ ពុទ្ធគោតម
សូមប្រណម លំឱន សិរសា
ព្រះសុទ្ធោ ទនៈ ជាបិតា
ពុទ្ធសាសនា ផ្សព្វផ្សាយ ក្នុងលោកិយ។

ព្រះសិទ្ធត្ថ ប្រសូត លុម្ពិនី
ដែលជាទី ឧទ្យាន មានរស្មី
រដ្ឋនេប៉ាល សីមា ខណ្ឌទឹកដី
ជនប្រុសស្រី គោរព ប្រណិបតន៍។

ព្រះអង្គសាង ព្រះផ្នួស ហើយត្រាស់ដឹង
ជាដំណឹង រន្ទឺ មិនស្ងៀមស្ងាត់
សាសព្ទលាន់ ឮខ្ចាយ ផាត់រសាត់
ហើរឆ្លងកាត់ សម្ពោ ធិញ្ញាណយាន្ត។

ក្រោមគល់ពោធិ៍ ព្រឹក្សស្ទឹង នេរញ្ជរា
ពុទ្ធគយា ព្រះធម៌ ដែលជាស្ពាន
បានពុទ្ធា ភិសេក ទ្រង់អង្គមាន
ផ្តល់ជាទាន សម្មាសម្ពុទ្ធអង្គ។

មាតាសិ រិមៈ ហាមាយា
នាងពិម្ពា ភរិយា ពិតផូរផង់
មានរាហុល ជាបុត្រ យ៉ាងត្រចង់
ភ្លឺថ្លាឆ្វង់ ឆោមយង់ បានប្រសូត្រ។

ព្រះកុមារ កើតចំ ខែពេញវង់
រូបមានទ្រង់ ភក្រ្តា មិនស្រងូត
ខែបូណ៌មី មានប្ញទ្ធិ ជាប់រហូត
ចរិតស្លូត កូនព្រះ ពុទ្ធបុត្រា។

ព្រះពុទ្ធ សម ណគោតម
កើតប៉ះចំ ថ្ងៃសុក្រ ពិសាខា
កំណើតកើត ឆ្នាំច បានកត់ត្រា
ឆ្នាំរកា ត្រាស់ដឹង នៅថ្ងៃពុធ។

ព្រះសិទ្ធត្ថ ទ្រង់ញាណ ខន្ធទាំងប្រាំ
កត់ចំណាំ ទ្រឹស្តី យ៉ាងមាំមុត
រូបសង្ខា វិញ្ញាណ ពិតរលត់
និងសុគត សញ្ញា វេទនា ។

ព្រះគោតម ទ្រង់ដាក់ អាយុទាន
ចូលនិព្វាន ឆ្នាំម្សាញ់ ថ្ងៃអង្គារ
ស្រីបិសាច រន្ទះ ភ្លើងជាគ្នា
ធ្វើដោយមារ ទ្រង់ផ្ចាញ់ ភ័យខ្លបខ្លាច។

រៀងរាល់សីល យើងជា ពុទ្ធសាសនិក
គួររំលឹក សញ្ជឹង កុំព្រោកប្រាជ្ញ
សមាធិ ស្មឹងស្មាធិ៍ កុំចិត្តកាច
អ៊ូឆ្វេកឆ្វាច រៀនត្រាប់ ស្តាប់ធម៌អាថ៌ ។

សិលា ថ្ងៃសីល ២៨ ធ្នូ ២០១៤

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពៈwww.khmer-kulturzentrum.ch  khmer79.com www.5000-years.org
Advertisements

លិខិតថ្លែងអំណរគុណ

ខែ​ឧសភា 22, 2013

ខ្ញុំបាទ និង ក្រុមគ្រួសារ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាលោក លោកស្រី ទាំងឡាយ  ដែលបានចូលរូមក្នុងឪកាសបុណ្យខួប១ឆ្នាំនៃសពឪពុករបស់ខ្ញុំ ។

ខ្ញុំបាទ សួមឧទ្ទិស មគ្គផល   ដែលលោក  លោកស្រី   បានចូលរួមចាប់កុសល ដែលក្រុមគ្រួសាររបស់ខ្ញុំ បានរៀបចំពិធីបុណ្យខួប១ឆ្នាំនៃសពឪពុករបស់ខ្ញុំ។

សួមកុសលទាំងអស់នោះ សម្រេចដល់បុព្វការីជន របស់លោក លោកស្រី ទៅដល់សុគតិភូមិ ។

លើសពីនេះទៅទៀត សូមឧទ្ទិស កុសលទាំងនេះ   អោយកើតមានដល់លោក លោកស្រីទាំងឡាយ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និង ទទួលយកនូវសម្បត្តិបរមសុខ គ្រប់ទិនទិវារាត្រី  ។

សូមចូលរួមមហាមរណទុក្ខដ៏ក្រៀមក្រំបំផុត

ខែតុលា 18, 2012

 

ហេឡូ​វីអូអេ ២០ មេសា ២០១២៖ វិធី​ប្រតិបត្តិ​សមាធិ​និង​វិបស្សនា

ខែកក្កដា 6, 2012

ហេឡូវីអូអេ ២០ មេសា ២០១២៖ វិធីប្រតិបត្តិសមាធិនិងវិបស្សនា.

សមាធិ​ធ្វើ​ឱ្យ​ជីវិត​មាន​​ក្តី​សង្ឃឹម​ ហើយ​ទាក់​ទាញ​ចំណាប់​អាម្មណ៍

ខែកក្កដា 6, 2012

សមាធិធ្វើឱ្យជីវិតមានក្តីសង្ឃឹម ហើយទាក់ទាញចំណាប់អាម្មណ៍.

គុណប្រយោជន៍​នៃ​ការ​បដិបត្តិ​សមាធិ (ហេឡូ​វីអូអេ ២១ មិថុនា ២០១២)

ខែកក្កដា 6, 2012

គុណប្រយោជន៍នៃការបដិបត្តិសមាធិ (ហេឡូវីអូអេ ២១ មិថុនា ២០១២).

លិខិតថ្លែងអំណរគុណ និង ឧទ្ទិសមគ្គផល

ខែមិថុនា 12, 2012

ខ្ញុំបាទ និង ក្រុមគ្រួសារ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាលោក លោកស្រី ទាំងឡាយ  ដែលបានចូលបច័្ចយ ចូលរួមរំលែកទុក្ខដល់ខ្ញុំបាទក្នុងឪកាសបុណ្យសព របស់ឪពុកខ្ញុំ ។

ខ្ញុំបាទ សួមឧទ្ទិស មគ្គផល   ដែលលោក  លោកស្រី   បានចូលរួមចាប់កុសល ដែលក្រុមគ្រួសាររបស់ខ្ញុំ បានរៀបចំពិធីបុណ្យសពរបស់ឪពុកខ្ញុំ។

សួមកុសលទាំងអស់នោះ សម្រេចដល់បុព្វការីជន របស់លោក លោកស្រី ទៅដល់សុគតិភូមិ ។

លើសពីនេះទៅទៀត សូមឧទ្ទិស កុសលទាំងនេះ   អោយកើតមានដល់លោក លោកស្រីទាំងឡាយ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និង ទទួលយកនូវសម្បត្តិបរមសុខ គ្រប់ទិនទិវារាត្រី  ។